ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) ចុះពិនិត្យជាក់ស្តែងពីស្ថានភាពអ្នកជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង


 នាព្រឹក ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២០ នៅពន្ធនាគារខេត្តស្វាយរៀង ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) អមដោយលោកព្រះរាជអាជ្ញា បាន ដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងលើស្ថានភាពអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តស្វាយរៀង ជាពិសេសស្ត្រីមានគក៌ អនីតិជន និងអ្នកមានជម្ងឺរ៉ាំរ៉ៃ។