ការដ្ឋានសាងសង់ស្ពានថ្មើរជើងផ្សារដើមគរ សម្រេចបាន ៩៥% !


នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាស្ពានថ្មើរជើងផ្សារដើមគរ តាមបណ្ដោយមហាវិថី ម៉ៅ សេទុង ស្ថិតក្នុង ខណ្ឌទួលគោក រាជធានីភ្នំពេញ។