នាចុងសប្តាហ៍នេះ លោក ភុំ រ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកតំបែរ និងជាប្រធានក្រុមការងារចុះជួយឃុំនាងទើត និងឃុំទឹកជ្រៅ និងសហការី បានអញ្ជើញពិនិត្យទីស្នាក់ការបក្សឃុំទឹកជ្រៅ ស្រុកតំបែរ ដែលទើបនឹងជួសជុលកែលំអរ សោភ័ណ្ឌភាពជាថ្មី ដើម្បីដាក់សម្ពោធអោយប្រើប្រាស់នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ខាងមុខក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះជួយស្រុកតំបែរ ។ ក្នុងឱកាសនោះលោក ភុំ រ៉ា ក៍បាននាំថវិកាថ្លៃជាងសរុបប្រគល់អោយជាងជួសជុលផងដែរ ។
លោក ភុំ រ៉ា អញ្ជើញពិនិត្យទីស្នាក់ការបក្សឃុំទឹកជ្រៅ ស្រុកតំបែរ ត្រៀមដាក់សម្ពោធនាពេលខាងមុខ
