កំពង់ចាម៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់បង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក នៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនលើបច្ចេកទេសក្នុងការបង្រៀនតាមបែបថ្មី ដើម្បីលើកកម្ពស់ការអប់រំបែបឌិជីថល។
ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំក្រសួងអប់រំ បានអញ្ជើញចុះពិនិត្យការរៀន និងបង្រៀនពីចម្ងាយ ព្រមទាំងបានសំណេះសំណាលជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតកាលខេត្តកំពង់ចាម៕
១៥ មិថុនា ២០២០ | ខេត្តកំពង់ចាម