រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងដំណើរការចាក់បេតុង ដើម្បីរៀបចំចំណតមុខផ្សារលើធំថ្មី


ព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២០ ការដ្ឋានសាងសង់ចំណតរថយន្តមុខផ្សារលើធំថ្មី កំពុងដំណើរការចាក់បេតុងបង្ហើយ ដើម្បីអោយចំណតរៀបចំបានឆាប់រហ័សនាពេលខាងមុខ។

ការរៀបចំសណ្តាប់ធ្នាប់ គឺជាកិច្ចការដែលត្រូវបានរដ្ឋបាលខេត្ត បានកំណត់ក្នុងទិសដៅការងារឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត។

សូមបងប្អូនចូលរួម អនុវត្តតាមផែនការរៀបចំសណ្តាប់ធ្នាប់របស់រដ្ឋបាលខេត្ត ដើម្បីកាត់បន្ថយការកកស្ទះ និងសោភ័ណភាពផងដែរ។