អនុវត្តបទបញ្ជា ឯកឧត្តម អភិបាលខេត្ត មន្ត្រីជំនាញ និងអាជ្ញាក្រុង សង្កាត់ បានដឹកនាំកម្លាំងចុះកាយប្រឡាយបើកមុខទឹក


កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារ មន្ទីរសាធារណការ និងដឹកជញ្ជូន អាជ្ញាធរអាជ្ញាធរក្រុងសៀមរាប និងសង្កាត់ស្វាយដង្គុំបានចុះកាយស្ដារប្រឡាយ មុខសាកលវិទ្យាល័យបៀលប្រាយ ដើម្បីបើកមុខទឹកកុំអោយកកស្ទះទឹកកខ្វក់ និងទឹកភ្លៀង។

សូមបញ្ជាក់ថាតាមរយៈភ្លៀងសូមបញ្ជាក់ថាតាមរយៈភ្លៀងធ្លាក់ច្រើននាដើមរដូវនេះ ឯកឧត្តម អភិបាលខេត្ត បានចុះពិនិត្យមើលពីស្ថានភាពលូប្រឡាយក្នុងក្រុងសៀមរាប និងក្រុមការងារមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំផែនការក្នុងការស្ដារលូ ប្រឡាយ បញ្ចៀសការកកស្ទះនៅជំនន់ទឹកភ្លៀងនារដូវវស្សានេះ។ បន្ទាប់មកឯកឧត្តមអភិបាល ណែនាំឲ្យក្រុមការងារមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋានចុះ អនុវត្តការងារជាបន្ទាន់ នូវការកាបូម លូ និងកាយបើកមុខទឹកប្រឡាយនានាក្នុងក្រុងសៀមរាប ដើម្បីឲ្យបានជាអតិបរមានូវបញ្ចៀសនូវជំនន់ទឹកភ្លៀង។

ជាមួយគ្នានេះរដ្ឋបាលខេត្តសូមសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប វេជ្ចខ្ចប់សំរាមអោយបានល្អ កុំចោលពាសវាលពាសកាល បណ្តាលអោយកកស្ទះតាមលូ ប្រឡាយ និងប៉ះពាល់បរិស្ថាន សោភ័ណភាពជាដើម។