គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្ត បាននឹងកំពុងដំណើរការសាង់សង់ផ្លូវចាក់បេទីម ផ្លូវភូមិស្ទឹងថ្មី ពីផ្លូវស៊ីវត្ថា កាត់មុខអាទីសង់ Artisand ‘Angkor ដល់មុខសាលាបឋមសិក្សាស្ទឹងថ្មី បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីម(AC) ទទឹង៧ម៉ែត្រ ប្រវែង ២៣៥ម៉ែត្រ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ផ្លូវនេះ ត្រូវបានរៀបចំបណ្តាញលូជ្រុងសងខាងសម្រាប់បង្ហូរទឹកភ្លៀង បានយ៉ាងល្អផងដែរ។
កន្លងមកផ្លូវនេះមានការខូចខាតច្រេីន បងប្អូនក៏បានលេីកសំណូមពរជាញឹកញាប់ ដើម្បីស្តារឡើងវិញ។ តាមរយៈនេះ រដ្ឋបាលខេត្ត បានលើកគម្រោងសាងសង់ផ្លូវនេះ ក្នុងការបម្រើប្រយោជន៍ដល់បងប្អូនរស់នៅក្នុងតំបន់នេះ ជាពិសេសជាការទាក់ទាញភ្ញៀវទេសចរណ៍ ព្រោះថាតំបន់នេះជាតំបន់ដែលសម្បូរទៅដោយសេវាកម្មទេសចរណ៍សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាច្រើន។
សូមបញ្ជាក់ថា ផ្លូវនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យផ្ទាល់កាលពីដើមឆ្នាំ២០១៩ កន្លងមក ហើយក៏បានសម្រេចដាក់ជាគម្រោងអាទិភាព ត្រូវធ្វើការជួសជុលបន្ទាន់។
ជាមួយនឹងសមិទ្ធផលផ្លូវនេះ រដ្ឋបាលខេត្តសូមសំដែងនូវការអរគុណនូវស្មារតីរបស់បងប្អូនរស់តាមដងផ្លូវនេះ បានចូលរួមអនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរក្នុងការពង្រីកផ្លូវ រហូតដល់បងប្អូនខ្លះបានរុះរើនូវសំណង់អគារមួយចំនួនធំផងដែរ៕