កិច្ចប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារណៈរបស់រដ្ឋក្នុងតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តរតនគិរី


នៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានរៀបចំកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារណៈរបស់រដ្ឋក្នុងតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តរតនគិរី ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមេឃុំដែលមានតំបន់រដ្ឋបាលពាក់ព័ន្ធនឹងតំបន់ការពារធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្ត។