អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួម ក្នុងកម្មវិធីចាក់វ៉ាក់សាំងសារទឹក គោ ក្របី ចំនួន៣៨៧ក្បាល ដើម្បីបង្ការជំងឺរាតត្បាតផ្សេងៗ ក្នុងរដូវវស្សា


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួម ក្នុងកម្មវិធីចាក់វ៉ាក់សាំងសារទឹក គោ ក្របី ចំនួន៣៨៧ក្បាល (ក្របី១៤ក្បាល) ដើម្បីបង្ការជំងឺរាតត្បាតផ្សេងៗ ក្នុងរដូវវស្សា ព្រោះថាសត្វពាហៈនៈជាកម្លាំងអូសទាញដ៏មានសារៈសំខាន់ របស់បងប្អូនប្រជាកសិករ។

ពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្តបត់រំដួល ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត, លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមបសុពេទ្យ នៃមន្ទីរកសិកម្មខេត្ត ភ្នាក់ងារពេទ្យសត្វភូមិ និងប្រជាពលរដ្ឋជាច្រើនគ្រួសារ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្តល់ជូនវត្ថុកំដរដៃ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ គោ ក្របី និងអ្នកចូលរួមទាំងអស់ ក្នុងម្នាក់ៗ ទទួលបានសារុង១ផងដែរ៕