នៅថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប និងក្រុមទីប្រឹក្សា ADB និង CFW ប្រចាំ ក្រសួងធនធានទឹក និងឧតុនិយម ចូលរួមប្រជុំ Video Conference, VC ជាត្រីភាគី រួមមាន ៖
១- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF
២- ក្រសួងធនធានទឹក និងឧតុនិយម MOWRAM
៣- អង្គការ អភិរក្សសត្វព្រៃ WCS
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង MEF និងADB បានសម្រេចឲ្យអង្គការ WCS ធ្វើជាអ្នកមើលថែទាំសត្វព្រៃជាពិសេសសត្វខ្សឹប និងសត្វគ្រាល ដែលជាប្រភេទសត្វកម្រ នៅក្នុងតំបន់ការដ្ឋានប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ដែលស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្រសួងធនធានទឹក និងឧតុនិយម និងADB នឹងធ្វើការងារទំនើបកម្មរហូតដល់មានលក្ខណ:គ្រប់ជ្រុងជ្រោយ លើប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងលើក្នុងពេលដ៏ខ្លីខាងមុខនេះ។ ហើយអង្គការ WCS ខាងលើក៏ត្រូវគោរពនូវលក្ខ័ណជាអ្នក បង្កើនប្រពលវប្បកម្មទំនើបក្នុងវិស័យកសិកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតខាងលើ។
ឯកឧត្តម អនុរដ្ឋលេខាធិការ និងតំណាងក្រសួង MEF បានអនុវត្តន៍នូវក្រឹត្យច្បាប់ហិរិញវត្ថុ និងនិតិវិធិផ្សេងៗ ជាធរមានធ្វើការណែនាំដល់អង្គការ WCS ខាងលើឲ្យធ្វើការចំណាយដោយមានការសន្សំសំចៃឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ លើគ្រប់មុខចំណាយទាំងអស់របស់ខ្លួន។ មិនត្រឹមតែប៉ុនណ្ណោះអង្គការមួយនេះក៏ត្រូវអនុវត្តជាប្រចាំលើការបង់ពន្ធជូនរដ្ឋ ៕














