លោកជំទាវ មិថុនា ភូថង និងស្វាមី ព្រមទាំងពុទ្ធបរិស័ទ បាននាំយកទេយ្យទាន និងទានវស្សា ប្រគេនដល់ព្រះសង្ឈគង់នៅវត្តកោះកែវមរកតម៌


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងពុទ្ធបរិស័ទ បាននាំយកទេយ្យទាន និងទានវស្សា ប្រគេនដល់ព្រះសង្ឈគង់នៅវត្តកោះកែវមរកតម៌ ហៅវត្តកោះស្តេច ស្ថិត នៅឃុំកោះស្តេច ស្រុក គិរីសាគរ ខេត្ត កោះកុង ថ្ងៃសៅរ៍ ៧ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០
លោកជំទាវ បានលើកឡើងថាពិធីបុណ្យនេះ ជាប្រពៃណីដ៏ថ្លៃថ្លា របស់ប្រជាពលរដ្ឋខ្មែរ ដែលប្រារព្ធធ្វើតាំងពីបុរាណរៀងមក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឡែកខេត្តកោះកុង របស់យើងក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជូននៅគ្រប់វត្តទូទាំងខេត្ត។ ក្នុងឱកាសនេះសូមជូនកុសល្យផលបុណ្យណ្យ ជូន ដល់ពុក ម៉ែ អ៊ុ ពូមីង បង ប្អូន និង សូមចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់ គ្នា ។