ពេលយើងខ្ញុំជួបការលំបាកម្តងៗ គឺមានតែសម្តេចតេជោ ហ៊ុនសែន ម្នាក់គត់ ដែលសម្តេចតែងជួយសង្គ្រោះពួកយើងបានទាន់ពេលវេលា


ពេលយើងខ្ញុំជួបការលំបាកម្តងៗ គឺមានតែសម្តេចតេជោ ហ៊ុនសែន ម្នាក់គត់ ដែលសម្តេចតែងជួយសង្គ្រោះពួកយើងបានទាន់ពេលវេលា ទោះប្រទេសជាតិ និងពិភពលោកកំពុងទទួលរងគ្រោះយ៉ាងធ្ងន់ដោយសារជំងឺ កូវីដ១៩ យ៉ាងណាក៏ដោយ!
សម្តីទាំងនេះ ជាការលើកឡើងពីសំណាក់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវា ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ១៩ ពីរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ នៅសង្កាត់សំបួរមាសក្រុងកំពង់ចាម ចំនួន៤៩៦ គ្រួសារ ក្រោមការយកចិត្តទុកដាក់ និងអញ្ជើញដោយផ្ទាល់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការប្រយុទ្ធនឹងជំងឺ កូវីដ១៩ខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មន្ត្រីរាជការ និងអាជ្ញាធរក្រុង កំពង់ចាម។