ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹក ចំនួន ០២គ្រឿង ទៅបូមទឹកបញ្ចូលក្នុងប្រឡាយមេ ហ៊ុនសែនបារាយណ៍ ដើម្បីផ្គត់ផ្គង់ទឹកដល់ស្រែកសិករទាំង ២៥០០ហិកតា


នៅថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីជួយសង្រ្គោះស្រូវប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតចំនួន ២៥០០ហិកតា នៅតំបន់អាងទឹកទន្លេជុំ ក្នុងភូមិសាស្ត្រ ឃុំបារាយណ៍ស្រុកបារាយណ៍ និងឃុំទ្រៀលស្រុកតាំងគោកខេត្តកំពង់ធំ ។ ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកធន់ធំកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ទៅបូមទឹកបញ្ចូលក្នុងប្រឡាយមេ ហ៊ុនសែនបារាយណ៍ ដើម្បីផ្គត់ផ្គង់ទឹកដល់ស្រែកសិករទាំង ២៥០០ហិកតានោះ ៕