លោកជំទាវ អ៊ុន សុគន្ធា និង ឯកឧត្ដម ម៉ាត់ សេត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្នរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣៥គ្រួសារ នៅស្រុកទឹកឈូ ខេត្តកំពត


លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាលេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយស្រុកទឹកឈូ ខេត្តកំពត រួមជាមួយ ឯកឧត្ដម ម៉ាត់ សេត តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍​នៃរដ្ឋសភា អមដោយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្នរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣៥គ្រួសារ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ពិធីជួបសំណេះសំណាលខាងលើធ្វើឡើង នារសៀលថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលាឃុំព្រែកឆ្នោត។
អំណោយដែលផ្តល់ជួយគ្រួសាររងគ្រោះរួមមាន ៖ គ្រួសារដែលរលំផ្ទះទាំងស្រុងចំនួន ៥គ្រួសារ ក្នុង ១គ្រួសារទទួលបានថវិកា ៥០មុឺនរៀល ។ ចំពោះគ្រួសារដែលរងការខូចខាតតិចតួចចំនួន ៣០គ្រួសារ ក្នុង ១គ្រួសារទទួលបានថវិកា ១០មុឺនរៀល៕