ឯកឧត្តម ខូយ សុខា អញ្ជើញចូលរួមក្នុងវិធីបំបួសកូនឈើ និងដាក់ធុងសម្រាម នៅរមណីដ្ឋានទឹកធ្លាក់អូរដា


ឯកឧត្តម ខូយ សុខា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងវិធីបំបួសកូនឈើ និងដាក់ធុងសម្រាម នៅរមណីដ្ឋានទឹកធ្លាក់អូរដា ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងគោលបំណង ដើម្បីបង្កើតនូវសាមគ្គីភាពរបស់យុវជន និងការចូលរួមថែរក្សាបរិស្ថានល្អ ក្នុងតំបន់រមណីយដ្ឋានរបស់យើងទាំងអស់គ្នា។
ពិធីខាងលើធ្វើឡើងនាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២០ រៀបចំឡើងដោយក្រុម យុវជនស្រុកភ្នំក្រវាញ និងមានការចូលរួមពីក្រុមយុវជន ស.ស.យ.ក ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្ត ព្រមទាំងក្រុមយុវជនជាច្រើនទៀតក្នុងខេត្តពោធិ៍សាត់៕