សម្តេចក្រឡាហោម ស ខេង អញ្ជើញបើកសន្និបាតបូកសរុបការងារឆ្នាំ ២០១៦ និងលើទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ


នាព្រឹកថ្ងៃទី២២ កុម្ភ: ឆ្នាំ២០១៧ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ ២០១៦ និងលើទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានក្រុមប្រឹក្សា រាជធានី ខេត្ត អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត និងមន្ត្រីពាក់ពន័្ធជាច្រើនរូបទៀត។