គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ផ្លូវភូមិតាវៀន និងភូមិជន្លង់ ចាប់ពីផ្លូវ ៧មករា (ចំណុចតារាងបាល់ភូមិជន្លង់) ដល់ផ្លូវក្រោយផ្សារលេី ប្រវែង ៧៣០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូរំដោះទឹកអមសងខាងផ្លូវ មុខកាត់ 0.៨ម៉ែត្រ កំពុងដំណើរការសាងសង់ចាក់គ្រឹះសម្រាប់សាងសង់ផ្លូវបេតុង។
សូមបញ្ជាក់ថា ផ្លូវនេះជាផ្លូវមួយខ្សែក្នុងចំណោមគម្រោងក្នុងឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ដែលផ្លូវនេះមានប្រវែង ៧៩០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងដាក់លូរំដោះទឹកអមសងខាងផ្លូវ ចាប់ពីផ្លូវ ៧មករា (ចំណុចតារាងបាល់ជន្លង់) ដល់ផ្លូវក្រោយផ្សារលេី ស្ថិតនៅភូមិតាវៀន និងភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ដេីម្បីរៀបចំបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប។
ដូចនេះសូមបងប្អូនសាធារណជនដែលរស់នៅតាមដងផ្លូវនេះ សូមយោគយល់អធ្យាស្រ័យ និងចូលរួមសហការទាំងអស់គ្នា៕
រដ្ឋបាលខេត្តសៀមរាប ចាប់ដំណើរការសាងសង់ផ្លូវបេតុងប្រវែង ៧៣០ម៉ែត្រ និងដាក់លូអមសងខាងផ្លូវនៅភូមិតាវៀន និងភូមិជន្លង់ សង្កាត់សាលាកំរើក
