ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលបន្ទាន់ ប្រព័ន្ធស្រោចស្រពអាងទឹកទំនប់ព្រៃផ្តៅ


នៅថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការជួសជុលបន្ទាន់ ប្រព័ន្ធស្រោចស្រពអាងទឹកទំនប់ព្រៃផ្តៅ ស្ថិតក្នុងឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ។ ការងារជួសជុលភ្លឺប្រឡាយមេ មានប្រវែង ១៧០០ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ១២០៥ហិកតា និងដើមរដូវ ១៨៨ហិកតា ៕