ឯកឧត្តម ឡូយ សុផាត បានដឹកនាំសមាជិកគណៈកម្មការ ប្រជុំផ្ទៃក្នុង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្ត


ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មការ ប្រជុំផ្ទៃក្នុង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់វិស័យទទួលបន្ទុករបស់ខ្លួនលើវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹកនិងឧតុនិយម និងការពិភាក្សាអំពីការចុះបំពេញបេសសកម្មការងាទៅតាមបណ្តាខេត្តនានា ក្នុងអំឡុងពេលរដ្ឋសភាវិស្សមកាលរយៈពេល៣ខែ និងបញ្ហាផ្សេងៗ។
កិច្ចប្រជុំផ្ទៃក្នុងខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំរបស់គណៈកម្មការទី៣ នៃវិមានរដ្ឋសភា និងមានការចូលរួមពីទីប្រឹក្សាប្រចាំគណៈកម្មការ និងមន្ត្រីជំនួយការផងដែរ៕