រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យ ឧកញ៉ាមហាឧបាសិកា ធម្មបណ្ឌិត ញឹក ប៊ុនថា ចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃអង្គារ ២ រោច ខែអាសាឍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យ ឧកញ៉ាមហាឧបាសិកា ធម្មបណ្ឌិត ញឹក ប៊ុនថា ចូលជួបសម្តែងការគួរសមនៅ ទីស្តីការក្រសួងធម្មការ និងសាសនា។
នាឱកាសនោះ ឧកញ៉ាមហាឧបាសិកា ធម្មបណ្ឌិត បានរៀបរាប់ពីភាពរីកចំរីនរបស់មជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាកម្ពុជា ដែលជាស្នាដៃកសាងដោយឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិតផ្ទាល់។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ឧកញ៉ាមហាឧបាសិកា ធម្មបណ្ឌិត ក្នុងការលើកតម្កើនវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។