នៅថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប ប្រធាន អនុប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ក្រុមទីប្រឹក្សា ADB និង CFW ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួបប្រជុំជាមួយនឹងធានាគាហេដ្ឋារចនា សម្ព័ន្ធវិនិយោគអាស៊ី AIIB ស្តីពីកម្មវិធី អន្តរាគមន៍របស់វិស័យទឹកលើការរាតត្បា តនៃម្ងឺ COVID19 និងយុទ្ធសាស្ត្រអនុវត្តន៍បន្តក្រោយពេលដែលបញ្ចប់ជម្ងឺខាងនេះទៅ។
អញ្ជើញចូលរួមអង្គប្រជុំនាពេលនោះរួមមាន ៖
– ឯកឧត្តម ប៉ែន ធីរ៉ុង្គ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ជាប្រធានអង្គប្រជុំ
– ឯកឧត្តម ចាន់ ដារុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ
– គណ:ប្រតិភូ AIIB មានគ្រប់ជំនាញទាំងអស់
កម្មវិធីជួយអន្តរាគមន៍របស់ក្រសួងធនធានទឹក និងឧតុនិយម MOWRAM មុន និងក្រោយពេលរាត្បាតនៃជម្ងឺដ៏កាចសាហាវខាងលើនេះ គឺការធ្វើអនុត្តរភាព និងទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រដូចខាងក្រោម ៖
១- ប្រព័ន្ធធារាសាស្រ្តអូរតាប៉ោង តាណៃ ក្នុងស្រុកបាកាណ ខេត្តពោធិ៍សាត់
២- ប្រព័ន្ធធារាសាស្ត្រលំហាច ក្នុងស្រុរលាផ្អៀរ ខេត្តកំពង់ឆ្នាំង
៣- ប្រព័ន្ធធារាសាស្ត្រក្រាំងពន្លៃអន្លុងជ្រៃប្រាំបីមុំ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងខេត្តកំពង់ឆ្នាំង
ក្នុងកម្មវិធីខាងលើនេះក៏រួមបញ្ចូលផងដែរនូវចំណុចសំខាន់ៗដូចខាងក្រោមនេះ ៖
– ការធ្វើ Smart and Pressure Irrigation Systems។
– ការធ្វើស្រះទឹកគ្រប់ប្រភេទទាំងអស់
ក្រសួង MEF បានសហការយ៉ាងជិតស្និត និងឯកភាពលើគ្រប់កម្មវិធីយុទ្ធសាស្រ្តអន្តរាគមន៍របស់វិស័យទឹក របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួចហើយ ៕
ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារ ធ្វើការជួបប្រជុំជាមួយនឹងធានាគាហេដ្ឋារចនា សម្ព័ន្ធវិនិយោគអាស៊ី AIIB ស្តីពីកម្មវិធី អន្តរាគមន៍របស់វិស័យទឹកលើការរាតត្បា តនៃម្ងឺ COVID19 និងយុទ្ធសាស្ត្រអនុវត្តន៍បន្ត
