ឯកឧត្តម វ៉ាន់ មុនីនាថ បានដឹកនាំក្រុមការងារ និងអាជ្ញាធរក្រុងកោះរ៉ុង ចុះពិនិត្យ និងជួបប្រជុំពិភាក្សាការងារលើគម្រោងទីតាំងយុទ្ធសាស្រ្តសម្រាប់វិស័យការពារជាតិ


ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកោះរ៉ុង បានដឹកនាំក្រុមការងារ ដែលមានសមាសភាពចូលរួមពីតំណាងនាយកដ្ឋានជំនាញ រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរក្រុងកោះរ៉ុង ចុះពិនិត្យ និងជួបប្រជុំពិភាក្សាការងារលើគម្រោងទីតាំងយុទ្ធសាស្រ្តសម្រាប់វិស័យការពារជាតិ។