សកម្មភាពការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប


សកម្មភាពការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំ ថ្ងៃអាទិត្យ ៧ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ៖
១.បន្តការងារថែទាំប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកាត់ស្មៅ និងសម្អាតរុក្ខជាតិសងខាងផ្លូវ ចន្លោះគ.ម ៧៧+000-គ.ម ៨១+000
២.បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ ១៤៨៩អា (ផ្លូវឆ្ពោះទៅប៉ាក់ខ្លង ស្រុកមណ្ឌលសីមា) សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2
៣.បន្តការជួសជុលសំបុកមាន់លើផ្លូវក្នុងក្រុងខេមរភូមិន្ទលេខ៩០៦ ជុំវិញផ្សាដងទង់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 (តាមសំណើលោកជំទាវ អភិបាលខេត្ត)