បន្ទាយមានជ័យ៖ គ្រូបង្គោលនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យបានទទួលវគ្គបណ្ដុះបណ្ដាលពីរបៀបបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីអភិវឌ្ឍសមត្ថភាពគ្រូបង្គោលឱ្យចេះប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកបម្រើដល់ការបង្រៀនយកទៅអនុវត្តផ្ទាល់ជាមួយសិស្ស ដើម្បីធានាបានថាសិស្សានុសិស្សនៅតែអាចទទួលបានការអប់រំប្រកបដោយគុណភាពហើយស្របតាមទិសដៅក្រសួងអប់រំយុវជន និងកីឡា។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ឆ្លៀតក្នុងឱកាសនេះឯកឧត្ដមក៏បានលើកឡើងថា “ចាប់ពីពេលនេះតទៅបច្ចេកវិទ្យា ជាផ្នែកមួយនៃកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ” ដូច្នេះគ្រូចេញថ្មីទាំងអស់ត្រូវតែចេះប្រើប្រាស់ប្រព័ន្ធGoogleហើយក្រសួងនឹងដាក់បញ្ចូលទៅក្នុងសាលាគ្រប់កម្រិតតែម្ដង។ ក្នុងពេលនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានចែកជូនកុំព្យូទ័រយួរដៃចំនួន១០គ្រឿង ជូនដល់សាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ៕
១០ កក្កដា ២០២០ | សាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ
ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៃសាលាគរុកោសល្យ និងវិក្រឹតការ ពីរបៀបបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក
