មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្រ្ត ៥ ប្រព័ន្ធ ក្នុងខេត្តស្វាយរៀង


ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្រ្ត ៥ ប្រព័ន្ធ ក្នុងខេត្តស្វាយរៀង រួមមាន៖
១. ប្រព័ន្ធធារាសាស្រ្ត ត្រដែត ស្ថិតក្នុងឃុំព្រះពន្លា ស្រុកកំពង់រោទិ៍
២. ប្រព័ន្ធធារាសាស្ត្រ ដូនទយ ស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា
៣. ប្រព័ន្ធធារាសាស្ត្រ កំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ
៤. ប្រព័ន្ធធារាសាស្ត្រ បាធូ ស្ថិតក្នុងឃុំទួលស្តី ស្រុកចន្ទ្រា
៥. ប្រព័ន្ធធារាសាស្ត្រ អូរស្មាច់ ស្ថិតក្នុងឃុំកំពង់ចំទ្បង ស្រុកស្វាយជ្រំ ៕