ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹក ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញប្រឡាយរងហ៊ុន សែនបារាយណ៍ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត


ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញប្រឡាយរងហ៊ុន សែនបារាយណ៍ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅថ្ងៃនេះ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ០១គ្រឿងទៀត(សរុប ០៥គ្រឿង កំពុងដំណើរការបូម) ទៅបូមទឹកពីប្រឡាយរងហ៊ុនសែនបារាយណ៍ ដាក់ចូលប្រឡាយរងថ្នាក់ទី២ ឈ្មោះប្រឡាយរងកូនអំពិលសម្រាប់បម្រើឲ្យការស្រោចស្រពលើផ្ទៃដីស្រែ ចំនួន ០២ភូមិគឺ ភូមិប្រាសាទ និងភូមិឆ្ពេន ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានផ្ទៃដីប្រមាណ ១០៧ហិកតា ៕