រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន – អាស៊ីណេតវើក ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃ ពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន – អាស៊ីណេតវើក ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងប្រគល់នូវថវិកា សម្រាប់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រដែលជួបវិបត្តិដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះប្រទេសជប៉ុនដែលតែងតែជួយដល់ប្រទេសកម្ពុជា និងក្រសួងធម្មការ និងសាសនាគ្រប់កាលៈទេសៈ។
ក្នុងនោះផងដែរ លោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន – អាស៊ីណេតវើក សូមថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែគាំទ្ររាល់សកម្មភាពរបស់អង្គការជប៉ុន-អាស៊ីណេតវើក និងសូមកោតសរសើរយ៉ាងស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធម្មការ និងសាសនា ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មខាងជំនឿសាសនានៅក្នងព្រះរាជាណាចក្រកម្ពុជា៕