ព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីបានទទួលជួបលោកស្រី Francesca Erdelmann, តំណាងរបស់អង្គការស្បៀងអាហារពិភពលោក (World Food Programme) ប្រចាំកម្ពុជា។ ក្នុងជំនួបនេះលោកស្រីបានបង្ហាញការកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ ជាពិសេសតំបន់ជនបទ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អង្គការស្បៀងអាហារពិភពលោក ដែលបានជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រជាជនជនបទលើការស្តារ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផលិតភាពសហគមន៍របស់ប្រជាជនជនបទ តាមរយៈអាហារូបត្ថម្ភ និងសាច់ប្រាក់ពលកម្មសម្រាប់ការងារ។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានទទួលជួបលោកស្រី Francesca Erdelmann, តំណាងរបស់អង្គការស្បៀងអាហារពិភពលោក (World Food Programme) ប្រចាំកម្ពុជា
