នៅថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា ជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប និងជាអនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយ អភិបាលស្រុកក្រឡាញ់ អភិបាលស្រុកស្រីស្នំ មេឃុំនៃស្រុកទាំងពីរ និងតំណាងអ្នកម៉ៅការសាងសង់ស្ពានរបស់ក្រសួងការពារជាតិ ពាក់ព័ន្ធនឹងការលេីកទំនប់កាត់ ស្ទឹងស្រែងដេីម្បីសាងសង់ស្ពាន ស្ថិតក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ដែលធ្វើឲ្យប៉ះពាល់ដល់លំហូរទឹកទៅផ្នែកខាងក្រោម សម្រាប់ការស្រោចស្រពផ្ទៃដីស្រូវវស្សាប្រមាណ ៥៥០ហិកតា ស្ថិតក្នុងឃុំតាអាន និងឃុំជន្លាសដៃ ស្រុកក្រឡាញ់។
ក្រោយពីកិច្ចពិភាក្សា តំណាងអ្នកម៉ៅការសាងសង់ស្ពានរបស់ក្រសួងការពារជាតិ បានយល់ព្រមទទួលយកសំណូមពរក្នុងការកាយបេីកមុខទឹកដេីម្បីបង្ហូរទឹកទៅផ្នែកខាងក្រោមក្នុងរយៈពេល ០២ថ្ងៃខាងមុខទៀត សម្រាប់ផ្គត់ផ្គង់ទឹកដល់ស្រែដែលកំពុងខ្វះខាតទឹកខាងលេី ៕
ឯកឧត្តម ពេជ្រ វាសនា ជួបពិភាក្សាការងារជាមួយ អភិបាលស្រុកក្រឡាញ់ និង អភិបាលស្រុកស្រីស្នំ ព្រមទាំងមេឃុំនៃស្រុកទាំងពីរ និងតំណាងអ្នកម៉ៅការសាងសង់ស្ពានរបស់ក្រសួងការពារជាតិ ពាក់ព័ន្ធនឹងការលេីកទំនប់កាត់ ស្ទឹងស្រែង
