ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញបិទកម្មវិធីសូត្រគម្ពីរអាល់គួរអានុលការីម


ល្ងាចថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វាររួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ក្រុមការងារសង្កាត់.ភូមិ
និងក្រុមការងារយុវជនសង្កាត់បានអញ្ជើញបិទកម្មវិធីសូត្រគម្ពីរអាល់គួរអានុលការីម ថ្នាក់រាជធានីភ្នំពេញលើកទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិហារមុខដាច់ ស្ថិតក្នុងភូមិ៣ សង្កាត់ ជ្រោយចង្វារ ។
ឯកឧត្តមឡេង ប៊ុនតេង បានឧបត្ថម្ភជាថវិការមួយចំនួនដល់បេក្ខជនទាំងជាប់ជ័យលាភី និង អ្នកមិនបានជាប់ព្រមទាំងបានចាក់ដីបំពេញខាងក្រោយវិហារទៀតផងដែរ ។