ក្រុមការងារបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះជួសជុលកែលម្អប្រព័ន្ធធារាសាស្រ្តអូរដូនតា


នៅថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះជួសជុលកែលម្អប្រព័ន្ធធារាសាស្រ្តអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន ២០៥០ហិកតា ស្រូវប្រាំងចំនួន ២៥០ហិកតា ដំណាំចំការ និងដំណាំរួមផ្សំចំនួន ២៨៨ហិកតា ៕