ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនExcavator ចំនួន ០១គ្រឿង ទៅកាយស្មៅ, ត្រកួន, កញ្ឆែត និងសារាយ នៅលើក្បាលប្រឡាយមេទឹកជីនិតខាងត្បូង (ស្រុកបារាយណ៍)


នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនExcavator ចំនួន ០១គ្រឿង ទៅកាយស្មៅ, ត្រកួន, កញ្ឆែត និងសារាយ នៅលើក្បាលប្រឡាយមេទឹកជីនិតខាងត្បូង (ស្រុកបារាយណ៍) ប្រវែងប្រហែល ១០០០ម៉ែត្រ ដែលដុះកកស្ទះដល់ចរន្តទឹកហូរក្នុងប្រឡាយ ក្នុងគោលបំណងចង់ឲ្យទឹកហូរបានលឿន និងខ្លាំងដល់ប៉ែកខាងចុងប្រឡាយមេ ដែលមានចំងាយ ១៥គីឡូម៉ែត្រ ដើម្បីបូមទឹកសង្គ្រោះស្រូវ ប្រមាណប្រហែល ៣០០០ហិកតា ៕