កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ទទួលអំណោយមនុស្សធម៌ពីសាលាគណខេត្តកំពង់ចាម


នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានទទួលអំណោយសប្បរសធម៌ ពីព្រះមន្ដ្រីសង្ឃសាលាគណខេត្ដកំពង់ចាម និងព្រះអនុគណ និងសហការី ទាំង១០ ក្រុង/ស្រុកក្នុងខេត្តកំពង់ចាម នៅសាលបដិសណ្ឋារកិច្ចសាលាខេត្ត។
អំណោយរួមមានៈ
-អង្ករ ១០០បាវ (១បាវ ស្មើនឹង ៥០គីឡូក្រាម)
-ឃីត (បន្លុង) ១០០ ឃីត
-ថវិកា០៦ លានរៀល។

ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាគមុនីព្រះមេគណខេត្ត បានមានសង្ឃដីកា ថាៈ អំណោយទាំងអស់ប្រគល់ជូន សាខាកាកបាទក្រហមខេត្ត ទុកស្រាប់ជាអំណោយមនុស្សធម៌ តាមការចាត់ចែងរបស់ឯកឧត្តម អភិបាលខេត្ត។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរព្រះគុណ ចំពោះព្រះមន្ដ្រីសង្ឃសាលាគណខេត្ដកំពង់ចាម និងព្រះអនុគណ ព្រមទាំងសហការី ទាំង១០ ក្រុង/ស្រុក ដោយឯកឧត្តម បានប្រគេន នូវលិខិតថ្លែង អំណរព្រះគុណ ប្រគេនគ្រប់វត្តទាំង ៣៧៦ វត្ត និង បានថតរូប ទុកជាអនុស្សាវរីយ៍៕