ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម


នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំប្រចាំឆមាសទី១ និងទិសដៅបន្តសម្រាប់ឆមាសទី២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពជា ខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ គណបក្សខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំគណបក្សខេត្ត ថ្នាក់ដឹកនាំសមាគម និងសមាជិក សមាជិកា នៃសមាគមនារីកម្ពុជាខេត្ត ក្រុង ស្រុក ជាច្រើនរូប។

នៅក្នុងពិធីនោះក៏មានការប្រកាសបញ្ចូល សមាជិក សមាជិកាកិត្តិយស និងសមាជិក សមាជិកាប្រតិបត្តិ នៃសមាគមនារី តាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្តផងដែរ។