នៅព្រឹកថ្ងៃអង្គារ ១កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រពទន្លេកំពង់ត្របែក ស្ថិតក្នុងស្រុកកំពង់ត្របែក ស្រុកបាភ្នំ និងស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលការងាររួមមាន ៖
– ទំនប់សណ្តទន្លេចំនួន ៣៦ គីឡូម៉ែត្រ
– ប្រឡាយមេ ០១ខ្សែ ប្រវែង២២គីឡូម៉ែត្រ
– ប្រឡាយរង ១២ ខែ្ស ប្រវែង ៣១ គីឡូម៉ែត្រ
– ស្ថានីយបូមទឹកចំនួន ០៥ កន្លែង
– សំណង់ដោះទឹកចំនួន០១ កន្លែង
– សំណង់ទ្វារទឹកដោះទឹកជំនន់ប្រឡាយមេ ចំនួន ១១ កន្លែង
– ដាក់ទុយោឆ្លងកាត់ភ្លឺប្រឡាយសម្រាប់ការបូមទឹកចំនួន៥០កន្លែង
– កាប់ព្រៃតាមទំនប់សណ្តរចំនួន ៣៦ គីឡូម៉ែត្រ
សូមបញ្ជាក់ជូនថាប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រោចរដូវវស្សាចំនួន១១,០០០ហិកតា និងស្រូវប្រាំងចំនួន ៨០,០០០ ហិកតា ៕
មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រពទន្លេកំពង់ត្របែក
