ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងនូវការកោត សរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលការងារល្អប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់


កំពង់ឆ្នាំងៈឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានថ្លែងនូវការកោតសរសើរបែបនេះ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីត្រួត
ពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និង លើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលខេត្ត លោកលោកស្រីនាយកទីចាត់ការចំណុះសាលាខេត្ត និងប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរនិងអធិការក្រុងស្រុកចូលរួមផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទធឿន ក៏បានជម្រុញផងដែរដល់ស្ថាបនពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំថែរក្សា ការពារធនធានធម្មជាតិ ទប់ស្កាត់ការរុករានទន្ទ្រានដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯក
ជន,ការធ្វើផែនការរៀបចំសហគមន៍ទេសចរណ៍ចំនួន៣កន្លែងនៅស្រុកទឹកផុសអោយស្របតាមស្តង់ដារបស់ក្រសួងទេសចរណ៍ និង រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូល
ដ្ឋាន ទទួលខុសត្រូវរបស់ខ្លួនឲ្យបានល្អ។ ត្រូវផ្សព្វផ្សាយច្បាប់ផ្សេងៗ ឲ្យប្រជាពលរដ្ឋ យល់ ជាពិសេសច្បាប់ចរាចរណ៍ ពង្រឹងការអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។ អនុវត្តគោលនយោបាយ
ភូមិ ឃុំមានសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ និង បង្រាបបទល្មើសនានាអោយបាន នៅតាម មូលដ្ឋានទទួលខុសត្រូវ របស់ខ្លួន ដូចជាសកម្មភាព ចោរលួច ឆក់ ប្លន់ បទល្មើស គ្រឿង
ញៀន បទល្មើសនេសាទ ការជួញដូរមនុស្ស និង សកម្មភាពក្មេងទំនើង កុំអោយកើតមានឡើងក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើអោយគ្រប់អង្គភាពជុំវិញខេត្ត អាជ្ញាធរនិងសមត្ថកិច្ចក្រុងស្រុកចង់សម្រេចបាននូវសូចនាករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវប្រតិបត្តិតាមតួនាទី និង ភារកិច្ចរបស់ខ្លួនដោយមាន ផែនការសកម្មភាពការងារច្បាស់លាស់ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលមានសម្តេច តេជោ ហ៊ុន សែនជាប្រមុខ។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយ អប់រំអំពីវិធានការ ការពារ ការរីករាលដាលជំងឺកូវីដ-១៩ អោយប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់ និង ចូលរួមបន្តសហការជាមួយមន្ទីរផែនការខេត្ត ក្នុងការកំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនូវអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។