ការងារអន្តរាគមន៍បូមទឹក សម្រាប់ស្រោចស្រពស្រូវវស្សាជូនបងប្អូនប្រជាកសិករចំនួន ១១ភូមិ ក្នុងឃុំពត់សរ


នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សុិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការ និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ព្រមទាំងមន្រ្តីបច្ចេកទេសនាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹក នៅស្ថានីយបូមទឹក ហ៊ុន សែន ទី៧-៨ ពត់សរ សម្រាប់ស្រោចស្រពស្រូវវស្សាជូនបងប្អូនប្រជាកសិករចំនួន ១១ភូមិ ក្នុងឃុំពត់សរ ដែលមានផ្ទៃដីស្រោចស្រពចំនួន ១៨៥៧ហិកតា ។ ក្នុងខណៈនៃការចុះពិនិត្យនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់ប្រេងម៉ាសូតចំនួន ១០០០លីត្រ សម្រាប់អន្ដរាគមន៍បូមទឹកសង្គ្រោះស្រូវ១ចំនួន ដែររងការប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ ៕