ក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យការងារជាក់ស្តែងនៅអាងទឹករក្សា នៅស្រុករវៀង ខេត្តព្រះវិហារ


នៅថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេសក្រុមហ៊ុនចិនចុះត្រួតពិនិត្យការងារជាក់ស្តែងនៅអាងទឹករក្សា ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ ក្នុងនោះទំហំការងាររួមមាន ៖
១. ការងារសំណង់បេតុងទ្វារទឹកសម្រេចបាន ២៨%
២. ការងារតួទំនប់ស្លាបឆ្វេងស្តាំសម្រចបាន ៣០%
សរុបរួមលើការងាកសាងអាងទឹករក្សាមកដល់ពេលនេះសម្រេចបាន ៤៤% ៕