មន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះវិហារ បានចុះសម្ភាសដល់ប្រជាពលរដ្ឋដែលទទួលការងារអនុគម្រោងសាច់ប្រាក់ពលកម្ម ប្រឡាយជើងក្អែប


នៅថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្រ្តីជំនាញ នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះវិហារ បានចុះសម្ភាសដល់ប្រជាពលរដ្ឋដែលទទួលការងារអនុគម្រោងសាច់ប្រាក់ពលកម្ម ប្រឡាយជើងក្អែប រួមជាមួយទីប្រឹក្សាបច្ចេកទេសចុះពិនិត្យនិងវាស់វែងផ្ទៀងផ្ទាត់បរិមាណការងារដែលបានបញ្ចប់១០០% លើអនុគម្រោងចំនួន ៤០ខ្សែ ស្មើនឹង២៧៦០២ម នៅស្រុកចំនួន០៤ ស្មើនឹង០១សង្កាត់ នឹង០៤ឃុំ អ្នកដែលបានចូលមកធ្វើពលកម្មចំនួន ១៣៦១នាក់ ស្រី៥៦៩នាក់ ៕