កិច្ចប្រជុំក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិស័យប្រៃសណីយ៍ [English Below]


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ហ៊ួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិស័យប្រៃសណីយ៏ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃក្រុមការងារ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិស័យប្រៃសណីយ៏ អង្គប្រជុំបានឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
១.រៀបចំផែនការសកម្មភាព និងរបៀបរបបការងារ ។
២.អង្គប្រជុំបានឯកភាព ពិនិត្យកែសម្រួលលើ សេចក្តីព្រាងច្បាប់ស្តីពីវិស័យប្រៃសណីយ៏ ថ្មី ដើម្បីជំនួស ច្បាប់ស្តីពីវិស័យប្រៃសណីយ៍ ឆ្នាំ២០០២ ស្របតាមបច្ចុប្បន្នភាពនៃការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីក្នុងវិស័យប្រៃសណីយ៍ ដែលឯកឧត្តមប្រធានក្រុមការងារ បានរៀបចំជាសេចក្តីព្រាង និងដាក់ជូនក្រុមការងារសម្រាប់ពិភាក្សា ។
៣.ក្រុមការងារធ្វើការសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធនានា ពីបណ្តាប្រទេសក្នុងតំបន់ សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (Asian-Pacific Postal Union – APPU) និង សហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) សម្រាប់ជាធាតុចូលក្នុងការកសាងច្បាប់ស្តីពីវិស័យប្រៃសណីយ៍។ ជាមួយគ្នានេះអង្គប្រជុំបានស្តាប់សមាជិកដែលមានវត្តមានទាំងអស់ក្នុងការចែករំលែកនូវបទពិសោធន៍លើការអនុវត្តការងារកន្លងមក ព្រមទាំងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅលើចំណុចដែលបានលើកឡើង ដើម្បីជាមូលដ្ឋានក្នុងការរៀបចំនូវច្បាប់ស្តីពីវិស័យប្រៃសណីយ៍ថ្មីនេះ៕
រូបថតដោយ ពត សែមតារារដ្ឋ
អត្ថបទដោយ ទុយ ភារិន
បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន
Meeting on Postal Draft Law
——-
Phnom Penh, 22 July 2020, Undersecretary of State Chanyareth Huoth chaired a meeting on postal draft law. Present at the discussion were the members of the relevant working group.
The objective of the meeting was to draft postal law; the meeting agreed on the following points:
1. Create an action plan and working procedure
2. Review and revise the postal draft law to replace the 2002 postal law, in response to the current technological development of postal sector. The chairman of the working group prepared and presented the draft for review and discussion.
3. The working group to research related documents from countries in the region, Asian-Pacific Postal Union (APPU) and Universal Postal Union (UPU) to gather inputs for the draft law. Participating members also shared their experiences with regards to previous tasks and discussed in detail on the relevant points pertaining the draft law.
-Photos by Semtararath Pot
-Article by Phearin Tuy
-Translation into English by Sokthearin Than