ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ដឹកនាំពលករចុះអនុវត្តការងារជីកប្រឡាយជើងក្អែប


នៅថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ដឹកនាំពលករចុះអនុវត្តការងារជីកប្រឡាយជើងក្អែបនៅតាមបណ្ដាប្រព័ន្ធធារាសាស្រ្ត រួមមាន ៖
១-ប្រព័ន្ធធារាសាស្រ្តស្ទឹងស្រែងទី១ ស្ថិតនៅឃុំជើងទៀន ស្រុកចុងកាល់ ចំនួន ១១អនុកិច្ចសន្យា ប្រវែង ៥៤២៨ម៉ែត្រ សម្រេចបាន ១០០% ពលករចូលរួមចំនួន ៦៦៧នាក់ ក្នុងនោះស្រីចំនួន ៤៤៨នាក់
២-ប្រព័ន្ធធារាសាស្រ្តចុងកាល់ ស្ថិតនៅឃុំចុកាល់ ចំនួន ០៥អនុកិច្ចសន្យា ប្រវែង ២៤៥៥ម៉ែត្រ សម្រេចបាន ១០០% ពលករចូលរួមចំនួន ៣២៨នាក់ ក្នុងនោះស្រីចំនួន ២២៧នាក់
៣-ប្រព័ន្ធធារាសាស្រ្តថ្នល់ដាច់ ស្ថិតនៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ចំនួន ០៦អនុកិច្ចសន្យា ប្រវែង ២៦៥៧ម៉ែត្រ សម្រេចបាន ៥០% ពលករចូលរួមចំនួន ១៧៣នាក់ ក្នុងនោះស្រីចំនួន ១០៦នាក់ ៕