ក្រុមការងារអន្តរក្រសួងរួមមានក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំលើគម្រោងចំនួន ០៧គម្រោង


នៅថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអន្តរក្រសួងរួមមានក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំលើគម្រោងចំនួន ០៧គម្រោង ស្ថិតក្នុងខេត្តពោធិ៍សាត់ រួមមាន ៖
១.ប្រព័ន្ធធារាសាស្ត្រ អន្លង់ស្វាយ ស្ថិតនៅ ឃុំរំលេច ស្រុកបាកាន
២.ប្រព័ន្ធធារាសាស្ត្រ ក្រូចសើច ស្ថិតនៅឃុំ ត្រពាំងជង ស្រុកបាកាន
៣.ប្រព័ន្ធធារាសាស្ត្រ គុជនប់ ស្ថិតនៅឃុំក្បាលត្រាច ស្រុកក្រគរ
៤.ប្រព័ន្ធធារាសាស្ត្រ ចារឹក ស្ថិតនៅឃុំស្យា ស្រុកកណ្តៀង
៥. ប្រព័ន្ធធារាសាស្ត្រ រំលេច ស្ថិតនៅឃុំរំលេច ស្រុកបាកាន
៦. ប្រព័ន្ធធារាសាស្ត្រ កំប៉ាង ស្ថិតនៅឃុំ ស្វាយដូនកែវ ស្រុកបាកាន
៧. ប្រព័ន្ធធារាសាស្រ្ត បឹងព្រះពន្លៃ ស្ថិតនៅឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ៕