ព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក សែម សំណាង ប្រធានគ្រប់គ្រងកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចក្រុមការងារបច្ចេកទេស PMU ដោយមានការចូលរួមពីតំណាង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងសហការជាមួយទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសអន្តរជាតិ TA-INFRA បានចុះពិនិត្យការងារជួសជុល និងស្តារព្រែក ព្រែកតាតក់ និងព្រែកបាក់ ដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្តាល បានបញ្ចប់ការងារជួសជុល និងស្តារព្រែកខាងលើ សម្រចបានលទ្ធផល១០០ភាគរយហើយ ៕
ប្រធានគ្រប់គ្រងកម្មវិធី WAT4CAM នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចក្រុមការងារបច្ចេកទេស PMU ចុះពិនិត្យការងារជួសជុល និងស្តារព្រែក ព្រែកតាតក់ និងព្រែកបាក់
