ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះអនុវត្តការងារគម្រោងប្រទ្បាយជើងក្អែប


នៅថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បាននិងកំពុង ចុះអនុវត្តការងារគម្រោងប្រទ្បាយជើងក្អែប មាននៅលើប្រព័ន្ធធារាសាស្ត្រ ចំនួន០៤ រួមមាន ៖ ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ប្រព័ន្ធធារាសាស្ត្រត្នោតជុំ ប្រព័ន្ធធារាសាស្ត្រហ៊ុនសែនបារាយណ៍ និងប្រព័ន្ធធារាសាស្រ្ត៣០កញ្ញា ដែលមានផែនការសរុបចំនួន ១០០អនុគម្រោង មានប្រវែងសរុប ៨៨,៧៩០ម និងតម្រូវការកម្លាំងពលកម្មសរុប ៥,៧៨៩នាក់ សម្រេចបាន ២៥អនុគម្រោង(មាន១៤ខ្សែ) ស្មើនឹង ៣០.៥% នៅលើស្រុកចំនួន ០៤គឺ ស្រុកសន្ទុក ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ និងស្រុកស្ទោង។ ការអនុវត្តការងារនេះចែកចេញជា ០២វគ្គ វគ្គទី១ គឺការងារអនុវត្តជីកប្រទ្បាយជើងក្អែប មុនថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ និងវគ្គទី២ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០មមកដល់ពេលនេះ ដូចមានខាងក្រោម ៖
១. មុនថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០
– ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ស្ថិតនៅឃុំកំពង់ថ្ម ឃុំប្រាសាទ និងឃុំបឹងល្វា ស្រុកសន្ទុក មានចំនួន ១៨អនុគម្រោង មានប្រវែង ១០,៨៩៥ ម៉ែត្រ អនុវត្តបាន ៤អនុគម្រោង(៤ខ្សែ) មានប្រវែង ២,៤១០ ម៉ែត្រ តម្រូវការពលកម្មប្រជាពលរដ្ឋចូលរួម ចំនួន ១៨៨ នាក់ ពលរដ្ឋបានចូលរួម ១៧៤ នាក់ ក្នុងនោះស្រី ៨៩នាក់ សម្រេចបាន ៤៥ %
– ប្រព័ន្ធធារាសាស្រ្តត្នោតជុំ ស្ថិតនៅ ឃុំត្នោតជុំ ស្រុកបារាយណ៏ មានចំនួន ២១ អនុគម្រោង មានប្រវែង ១២,៤១៦ ម៉ែត្រ អនុវត្តបាន ២១អនុគម្រោង(១០ខ្សែ) មាន ១២,៤១៦ ម៉ែត្រ តម្រូវការពលកម្មប្រជាពលរដ្ឋចូលរួម ចំនួន ១,១០០ នាក់ ពលរដ្ឋបានចូលរួម ៨៥២ នាក់ ក្នុងនោះស្រី ៤៥៦ នាក់ សម្រេចបាន ៥៥ %
២. ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០
– ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត(បន្ត) ស្ថិតនៅឃុំកំពង់ថ្ម ឃុំប្រាសាទ និងឃុំបឹងល្វា ស្រុកសន្ទុក មានចំនួន១៨ អនុគម្រោង មានប្រវែង ១០,៨៩៥ ម៉ែត្រ អនុវត្តបាន ៤អនុគម្រោង(៤ខ្សែ) មានប្រវែង ២,៤១០ ម៉ែត្រ តម្រូវការពលកម្មប្រជាពលរដ្ឋចូលរួម ចំនួន ១៨៨ នាក់ ពលរដ្ឋបានចូលរួម ១៧៤ នាក់ ក្នុងនោះស្រី ៨៩ នាក់ សម្រេចបាន ៦៥ %
– ប្រព័ន្ធធារាសាស្រ្តត្នោតជុំ(បន្ត) ស្ថិតនៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ មានចំនួន ២១អនុគម្រោង មានប្រវែង ១២,៤១៦ ម៉ែត្រ អនុវត្តបាន ២១អនុគម្រោង(១០ខ្សែ) មាន ១២,៤១៦ ម៉ែត្រ តម្រូវការពលកម្មប្រជាពលរដ្ឋចូលរួម ចំនួន ១,១០០នាក់ ពលរដ្ឋបានចូលរួម ៨៥២ នាក់ ក្នុងនោះស្រី ៤៥៦ នាក់ សម្រេចបាន ៧០% ៕