មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំជាប្រចាំប្រពន្ធ័ធារាសាស្រ្ត ០២កន្លែង


នៅរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំជាប្រចាំប្រពន្ធ័ធារាសាស្រ្ត ០២កន្លែង រួមមាន ៖
១- ប្រព័ន្ធធារាសាស្រ្តថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន ២៤០០ ហិកតា ស្រូវប្រាំងចំនួន ៦៥០ ហិកតា ដំណាំចំការ និងដំណាំរួមផ្សំចំនួន ២៥៥ ហិកតា
២- ប្រព័ន្ធធារាសាស្រ្តអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពស្រូវវស្សាចំនួន ២០៥០ ហិកតា ស្រូវប្រាំងចំនួន ២៥០ ហិកតា ដំណាំចំការ និងដំណាំរួមផ្សំចំនួន ២៨៨ ហិកតា ៕