កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ​ Conference ស្តីពីតួនាទីសភា ទាក់ទងឥទ្ធិពលមេរោគកូវីដ១៩ លើការអនុវត្តន៍គោលដៅអភិវឌ្ឍដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក


ឯកឧត្តម សុខ សូកាន អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ​ Conference ស្តីពីតួនាទីសភា ទាក់ទងឥទ្ធិពលមេរោគកូវីដ១៩ លើការអនុវត្តន៍គោលដៅអភិវឌ្ឍដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពី លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ​ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តម​ យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា​ និង​ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា​ ព្រមទាំងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាផងដែរ។