លោកជំទាវ សាយ ចាន់ណាក់ និងឯកឧត្តម ឈី ហុង បានយកនាំយកនូវទៀនព្រះវស្សា និង ទេយ្យទាន របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងវត្តអម្ពរផល (ហៅវត្តចុងកោះ)


លោកជំទាវ សាយ ចាន់ណាក់ នាយិការរងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តម ឈី ហុង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានយកនាំយកនូវទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងចតុបច្ច័យ
របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងវត្តអម្ពរផល (ហៅវត្តចុងកោះ) ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។
ទៀនវស្សា និងទេយ្យទៀនទេយ្យវត្ថុ ដែលត្រូវបានប្រគេនជូនព្រះសង្ឃនាពេលនេះ រួមមាន៖ ទៀនព្រះវស្សា០១គូ អង្ករ មី ត្រីខ ស្ករស ទឹកដោះគោ ទឹកបរិសុទ្ធ ទឹកផ្លែឈើ ព្រមទាំងទេយ្យវត្ថុផ្សេងៗទៀត និងចតុបច្ច័យមួយចំនួន៕