ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្គោល​នៃ​សាលា​មធ្យមសិក្សា​គរុកោសល្យ​មត្តេយ្យមជ្ឈឹម​ពី​របៀប​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក


ភ្នំពេញ៖ គ្រូបង្គោល​នៃ​សាលា​មធ្យម​សិក្សា​គរុកោសល្យ​មត្តេយ្យមជ្ឈឹម​បាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ពី​របៀប​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្គោល​ឱ្យ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​បម្រើ​ដល់​ការ​បង្រៀន​យក​ទៅ​អនុវត្ត​ផ្ទាល់​ជាមួយ​សិស្ស​ដើម្បី​ធានា​បាន​ថា​សិស្សានុសិស្ស​នៅ​តែ​អាច​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ហើយ​ស្រប​តាម​ទិសដៅ​ក្រសួង​អប់រំ យុវជន និងកីឡា។
វគ្គ​បណ្ដុះបណ្ដាល​នេះ​ដែរ​ត្រូវ​បាន​រៀបចំ​ជា​ពីរ​ក្រុម​គឺ​ក្រុម​រដ្ឋបាល សម្រាប់​សម្របសម្រួល​កម្មវិធី​ខ្លឹមសារ​មេរៀន និង​គ្រប់គ្រង​ថ្នាក់​រៀន​តាមGoogle meetនិងGoogle Classroom។
ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដមបណ្ឌិត​សភាចារ្យ​ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា។ឆ្លៀត​ក្នុង​ឱកាស​នោះ​ឯកឧត្ដម​ក៏​បាន​លើក​ឡើង​ថា “ចាប់​ពី​ពេល​នេះ​ត​ទៅ​បច្ចេកវិទ្យា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្សា​សម្រាប់​គ្រឹះស្ថាន​បណ្ដុះបណ្ដាលគ្រូ” ដូច្នេះ​គ្រូ​ចេញ​ថ្មី​ទាំង​អស់​ត្រូវ​តែ​ចេះ​ប្រើប្រាស់​ប្រព័ន្ធGoogle Suite(G-Suite) ហើយ​ក្រសួង​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​សាលា​គ្រប់​កម្រិត​តែ​ម្ដង៕
២៩ កក្កដា ២០២០ | សាលា​មធ្យមសិក្សា​គរុកោសល្យ​មត្តេយ្យ​មជ្ឈឹម