ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយ អភិបាលស្តីទី ស្រុកកំពង់ត្រាច និងមន្ត្រីក្រោមឱវាទនៅសាលាស្រុកកំពង់ត្រាច ខេត្តកំពត


ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម លោកជំទាវ​ ជាសមាជិកសមាជិកាគណៈកម្មការ និងសហការី​ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយ លោក ជួន សុភា អភិបាលស្តីទី ស្រុកកំពង់ត្រាច និងមន្ត្រីក្រោមឱវាទនៅសាលាស្រុកកំពង់ត្រាច ខេត្តកំពត។
គោលបំណងក្នុងជំនួបនេះ គឺដើម្បីស្តាប់នូវរបាយការណ៍ស្តីពីការអភិវឌ្ឍរបស់សាលាស្រុក និងការងារពាក់ព័ន្ធនឹងភារកិច្ចទទួលបន្ទុករបស់គណៈកម្មការ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។