នៅថ្ងៃពុធ ៩កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដំណេីរដោយ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមនឹង ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសំណេះសំណាលមន្រ្តីជំនាញដល់ទីតាំងស្នាក់នៅ និងទីតាំងវាស់វែងជាក់ស្តែង ព្រមទាំងទទួលទានអាហារថ្ងៃត្រង់ ជាមួយមន្ត្រីដែលទទួលបន្ទុកវាស់វែងដីធ្លីក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ពិធីសំណេះសំណាលមន្រ្តីជំនាញដល់ទីតាំងស្នាក់នៅ និងទីតាំងវាស់វែងជាក់ស្តែងទទួលបន្ទុកវាស់វែងដីធ្លីក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី
